ស្វែងយល់ពីសកម្មភាព និងព្រឹត្តិការណ៍ចុងក្រោយរបស់យើង
09/10/2024
11/07/2024
24/05/2024
03/01/2024
ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ន ខ្លង ប្រធានសាខាសមាគមមិត្តយើង ប្រចាំទីក្រុងបាងកក និង ជាអនុប្រធាន ក្រុមយុវជន ESEA ប្រចាំខេត្តស្រះកែវ នៃប្រទេសថៃ បានដឺកនាំកម្មវិធី ជិះដើម្បីមិត្តយើង បាននាំកញ្ចប់ជំនួយ ចែកជូនសិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ
នៅរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សមាគមមិត្តយើងបាននាំយកកញ្ចប់ជំនួយមានដូចជា (អង្ករ, ម៉ាស់, សម្លៀកបំពាក់កូនក្មេង និងមនុស្សធំ) ជួយទៅដល់ប្អូនៗកុមារដែលស្នាក់នៅក្នុងអង្គការទីកន្លែងអាសុីហ្សា។ ❤️🥰🥰 ជិះដើម្បីមិត្តយើងជាសកម្មភាព ដ៏មានសារៈសំខាន់មួយ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្ហាញពីទឹកចិត្តសប្បុរសធម៌ ក្នុងការចូលរួមចែករំលែកក្តីស្រឡាញ់ និងភាពកក់ក្តៅទាំងអស់គ្នា! ❤️
ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៖ សមាគមមិត្តយើងបានរៀបចំយុទ្ធនាការ ជិះដើម្បីមិត្តយើង ដែលបាននាំយកកញ្ចប់ជំនួយជូនដល់ អ៊ុំស៊ីក្លូ នឹងពូមីងអនាម័យ ស្ថិតនៅវត្តឧណ្ណាលោម យុទ្ធនាការជិះដើម្បីមិត្តយើង “Ride For Mett Yeung” របស់សមាគមមិត្តយើងនេះជាសកម្មភាពដ៏មានសារៈសំខាន់មួយ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្ហាញពីទឹកចិត្តសប្បុរសធម៌ ដោយផ្តើមចេញពីការចែករំលែក ធនធានតាមលទ្ធភាពពីសមាជិកមិត្តយើង ដល់អ្នកដែលខ្វះខាត និងអ្នកធ្វើការងារក្រៅប្រព័ន្ធ។
នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមមិត្តយើងបានចូលរួម ជាមួយសហព័ន្ធសហភាពយុវជនកម្ពុជា ក្នុងកម្មវិធី “ក្តីស្រឡាញ់សម្រាប់យើងទាំងអស់គ្នា” នាំយកកញ្ចប់ជំនួយមិត្តយើង ចំនួន 100កញ្ចប់ ចែកជូនបងប្អូនប្រជាពលរដ្ឋនៅវត្តអង្គមេត្រី សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមាគមមិត្តយើង នឹងនៅតែបន្តរការងារសប្បុរសធម៍នាៗ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ៕
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ សមាគមមិត្តយើងបានធ្វើយុទ្ធនាការ «ជិះដើម្បីមិត្តយើង» បានដឹកនាំក្រុមការងារចែកសម្ភារ កញ្ចប់ជំនួយ និងកាត់សក់ជូនដល់កុមារ លោកគ្រូ អ្នកគ្រូ នៅក្នុងមជ្ឈមណ្ឌលកុលាបទី៤។ សម្ភារដែលបានឧបត្តម្ភជូនរួមមាន អង្ករ ៥០០គីឡូ ត្រីខ ៧កេស ទឹកដោះគោ ២កេស ខោអាវកុមារ ១០០ឈុត ព្រមទាំងថវិកា។
ថ្ងៃអាទិត្យ ១៤រោច ខែបឋមមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ សមាគមមិត្តយើងបានរៀបចំកម្មវិធី «ជិះដើម្បីមិត្តយើង» នាំយកកញ្ចប់ជំនួយមិត្តតើងរយមមាន អង្ករ, ត្រីខ ទឹកដោះគោ និងខោអាវ ព្រមទាំងថវិកា បានរៀបចំអាហារសាមគ្គីដល់កុមារស្នាក់នៅក្នុងសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារចំនួន ១១០នាក់ ដែលមានទីតាំងនៅ ភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០២៣ នេះ សមាគមមិត្តយើងបានរៀបចំយុទ្ធនាការ ជិះដើម្បីមិត្តយើង ដែលបាននាំយកកញ្ចប់ជំនួយដែលមានដូចជា (អង្គរ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងម៉ាស់) ចំនួន ២០០កញ្ចប់ ជូនដល់បងប្អូនរស់នៅគំនរសម្រាមស្ទឹងមានជ័យសរុបទាំងអស់ចំនួន ១៧០ គ្រួសារ និងសិស្សានុសិស្ស ២០០នាក់ មានដូចជា នំបុ័ង ទឹកដោះគោ និងសំលៀកបំពាក់មួយចំនួន។
ក្រុមដឹកជញ្ជូនមកពីក្រុមហ៊ុនដឹកជញ្ជូន ជួបជុំគ្នាបន្តយុទ្ធនាការជិះដើម្បីមិត្តយើង “Ride For Mett Yeung ដើម្បីយកជំនួយជួយដល់អ្នកខ្វះខាត ជនទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ
កាលពីថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២២ សិក្ខូបករណ៍ចំនួន ៩០រូប បានផ្តល់ជូនសិស្សានុសិស្សខ្មែរដែលកំពុងសិក្សានៅសាលាបឋមសិក្សាមួយនៅប្រទេសថៃ លោក អ៊ន ខ្លង ប្រធានសាខាសមាគម មិត្តយើង ប្រចាំទីក្រុងបាងកក និង លោក វ៉ន ចន្ថា ប្រធានសាខាសមាគមមិត្តយើង ប្រចាំខេត្តប្រាជិបុរី និងសហការីបាននាំយកសម្ភារៈសិក្សានិងគ្រឿងបរិភោគមួយចំនួនចែកជូនដល់សិស្សានុសិស្សខ្មែរយើងចំនួន90នាក់ ដែលកំពុងរៀននៅសាលាបឋមសិក្សា វត្តបូត សុមផនឆៃ ស្ថិតនៅខេត្តអាយុធ្យាប្រទេសថៃ។
កាលពីព្រឹកថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សមាគមមិត្តយើង បាននាំយកកញ្ចប់ជំនួយមិត្តយើង និងថវិកា ជូនដល់បងប្អូនដែលជួបបញ្ហាលំបាកក្នុងជីវភាពរស់នៅចំនួន ២០គ្រួសារ ស្ថិតនៅភូមិថ្មី ឃុំរការធំ ខេត្តកំពង់ស្ពឺ។
កញ្ចប់ជំនួយជិត២០០កញ្ចប់បានផ្តល់ជូនដល់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត និងអ្នកជួបការលំបាក នាព្រឹកថ្ងៃទី ០៨ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងារសមាគមមិត្តយើង សហការជាមួយក្រុមដឹកជញ្ជូនដោយមានការចូលរួមពីអជ្ញាធរមូលដ្ឋានក្នុងខណ្ឌឬស្សីកែវ បានបន្តរៀបចំ”កម្មវិធីជិះដើម្បីមិត្តយើង” ដើម្បីចែកកញ្ចប់ជំនួយមិត្តយើងចំនួន 170 កញ្ចប់ ដល់ក្រុមសេវាកម្សាន្ត និងអ្នកជួបការលំបាក។