
MettYeung
សមាគមមិត្តយើង ជាអង្គភាពនីតិបុគ្គលមិនស្វែងរកប្រាក់ចំណេញជាលក្ខណៈឯកជន ត្រូវបានចាប់បដិសន្ធិឡើងដើម្បីរឹតចំណង មិត្តភាព សាមគ្គីភាព និងកសាងបណ្ដាញគាំទ្ររវាងអ្នកប្រកបការងារ ឱកាសការងារ និងអាជីវកម្ម ក្នុងន័យលើកកម្ពស់កម្រិតជីវភាពរស់នៅ។ តាំងនាមថ្នាក់ដឹកនាំ សមាជិកកិតិ្តយស និងស្ថាបនិកសមាគមមិត្តយើង ខ្ញុំសូមគាំទ្រលើ គោលបំណងគោលដៅសកម្មភាព និងសូមធ្វើការវាយតម្លៃខ្ពស់លើគុណតម្លៃរបស់សមាគម។
បេសកកម្ម
ចងក្រងបណ្ដាញមិត្ត ប្រមូលសមាជិកជាធ្លុងមួយបង្កើតជាក្រុម interest group តាមចំណាប់អារម្មណ៍ទាំងក្នុង និងក្រៅប្រទេសដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អប្រសើរ ផ្តល់ការគាំទ្រ ចែករំលែកបទពិសោធន៍ ព័ត៌មានទីផ្សារការងារ ប្រឹក្សាយោបល់ និងផ្ដល់ការបណ្ដុះបណ្ដាល
ចក្ខុវិស័យ
ក្លាយជាច្រកតំណាងសម្លេងតែមួយរបស់បណ្ដាញមិត្តយើង និងជាស្លាកសម្រាប់សមាជិកធ្វើសកម្មភាពក្រោមដែលជួយផ្ដល់ភាពងាយស្រួល ព្រមទាំងបង្កើនទំនុកចិត្តពីសាធារណជន
តម្លៃរបស់យើង
មិត្តភាព សាមគ្គីភាព ភក្ដីភាព
បណ្ដាញមិត្តយើង
កំពុងផ្ទុក...