អបអរសាទរ ខួបលើកទី១៨
ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (Temple of Preah Vihear was inscribed on the UNESCO World Heritage List)

Mett Yeung Association
Phone: (+855) 012 345 678
ការចូលជាសមាជិកអង្គការយូណេស្កូរបស់កម្ពុជា កាលពី ៧៥ឆ្នាំមុន គឺជាជំហានប្រវត្តិសាស្ត្រដ៏សំខាន់ដែលបានបើកទ្វារទៅកាន់ការទទួលស្គាល់ពីអន្តរជាតិ និងការពារបេតិកភណ្ឌជាតិដ៏មានតម្លៃ។ ចាប់តាំងពីកម្ពុជា បានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។ ការរួមចំណែកទាំងនេះ មិនត្រឹមតែរក្សាទុកអត្តសញ្ញាណជាតិទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ឈ្មោះកម្ពុជា នៅលើឆាកពិភពលោក។
