វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣
វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣

Mett Yeung Association
Phone: (+855) 012 345 678
"វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣"ជាធុរកិច្ចធំជាងគេ និងលើកទី១នៅកម្ពុជាដែលរៀបចំឡើងដោយសមាគមមិត្តយើង រួមសហការជាមួយនឹង សមាគមម្ចាស់អាជីវកម្មជាដៃគូ(BNI), សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សមាគមសហគ្រិនស្ត្រីកម្ពុជា(CWEA) សមាគមពាណិជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន(CJBI) និងសមាគមទេសចរណ៍កម្ពុជា(CATA) គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ "វេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣" នេះនឹងធ្វើការប្រមូលផ្តុំសហគ្រិនដែលទទួលបានជោគជ័យចំនួនប្រមាណជាង១៥០០នាក់មកពីគ្រប់វិស័យ និងគ្រប់ទំហំ។
សូមជម្រាបថា វេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣នេះ រៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរនូវបទពិសោធន៍ និងគន្លឹះសំខាន់ៗក្នុងការរក្សាលំនឹងជំនួញ ឬធុរកិច្ចរបស់ខ្លួន ដោះស្រាយបញ្ហាប្រឈម ព្រមទាំងចាប់យកកាលានុវត្តភាពដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសតាមរយៈវេទិកាពិភាក្សា ដែលមានការចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិន សំដៅស្វែងរកដោះស្រាយ និងជាធាតុចូលជាមួយ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគ្រិនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា៕
