ប្រវត្តិសមាគម

សមាគមមិត្តយើង ជាសមាគមជាលក្ខណៈឯកជន ត្រូវបានចាប់បដិសន្ធិឡើងនៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រោមការផ្ដួចផ្ដើមឡើងពីសមាជិកស្ថាបនិកចំនួន ២៧រូប។ អង្គស្ថាបនិកចំនួន២៧រូប បានរួមគ្នារៀបចំបង្កើត និងតាក់តែង លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ដោយផ្តោតលើការលើកកម្ពស់កម្រិតជីវភាពរស់នៅ ចំណេះដឹង ឱកាសការងារ និងអាជីវកម្ម ដែលជាផលប្រយោជន៍ និងសុខុមាលភាពសង្គមកម្ពុជា រហូតដល់សមាគមបានទទួលការចុះបញ្ជីស្របច្បាប់ នៅក្រសួងមហាផ្ទៃ តាមរយៈប្រកាសលេខ ២៤៥ ប្រក ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ជា “អង្គភាពនីតិបុគ្គល” ។

សមិទ្ធិផលរបស់សមាគម

តាមរយៈសកម្មភាពទាំងឡាយ សមាគមមិត្តយើង បានផ្តល់ការគាំពារ និងលើកកម្ពស់កម្រិតជីវភាពរស់នៅ ឱកាសការងារ-អាជីវកម្មរបស់អ្នកប្រកបការងារ និងមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស។

សមាជិកសកម្ម

សកម្មភាពសប្បុរស

ការបណ្តុះបណ្តាល

+

អ្នកទទួលផល

មិត្តភាព សាមគ្គីភាព ភក្តីភាព

ដោយប្រមើឃើញអំពីសារៈសំខាន់នៃការគាំពារ និងលើកកម្ពស់កម្រិតជីវភាពរស់នៅ ឱកាសការងារ និងអាជីវកម្មរបស់អ្នកប្រកមការងារ និងមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស សមាគមមិត្តយើង ត្រូវបានបង្កើតឡើងដោយពហុគំនិតរួមគ្នារបស់យុវជនមួយក្រុមក្រោមអភិក្រម "មិត្តភាព សាមគ្គីភាព ភក្តីភាព"

ការពង្រឹងមិត្តភាព និងសាមគ្គីភាព

ការពង្រឹងមិត្តភាព និងសាមគ្គីភាព

នីតិបុគ្គលឯកជនមិនស្វែងរកប្រាក់ចំណេញ ដែលផ្តោតលើការពង្រឹងចំណង សាមគ្គីភាព និងបណ្តាញគាំទ្រក្នុងចំណោមកម្មករ និងធុរកិច្ច។

ស្វែងយល់បន្ថែម
ការគាំទ្រសម្រាប់កម្មករ និងធុរកិច្ច

ការគាំទ្រសម្រាប់កម្មករ និងធុរកិច្ច

ជាវេទិកាដើម្បីលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការផ្តល់ការបណ្តុះបណ្តាល ឱកាសការងារ និងការពង្រីកបណ្តាញធុរកិច្ច។

ស្វែងយល់បន្ថែម
គុណតម្លៃស្នូល៖ មិត្តភាព សាមគ្គីភាព និងភក្តីភាព

គុណតម្លៃស្នូល៖ មិត្តភាព សាមគ្គីភាព និងភក្តីភាព

គោលការណ៍ណែនាំរបស់សមាគមដែលផ្តល់ក្តីសង្ឃឹម និងទិសដៅសម្រាប់សមាជិកដើម្បីសម្រេចបាននូវគោលដៅរួមប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ស្វែងយល់បន្ថែម

អត្ថប្រយោជន៍នៃការចូលជាសមាជិក

  • ទទួលបានការប្រឹក្សាយោបល់ និងចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដូចជា ច្បាប់ការងារ ច្បាប់សហជីព និងចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ដុ
  • ប្រមូលផ្តុំបណ្ដាញមិត្តដែលមានទំនាក់ទំនងល្អ និងមានវិសាលភាពតម្លៃពលកម្ម ដើម្បីតំណាងសម្លេងតែមួយក្នុងការពិភាក្សាបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ
  • បង្កើនឱកាសអាជីវកម្ម ពង្រីកបណ្ដាញទំនាក់ទំនង និងបង្កើតទំនាក់ទំនងថ្មីៗសម្រាប់ការអភិវឌ្ឍន៍រួម