នាព្រឹកថ្ងៃអង្គារ ទី28 ខែឧសភា ឆ្នាំ2024 សមាគមមិត្តយើងបានផ្តល់សេវាកម្មកាត់សក់ដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យក្រោមការចូលរួមរបស់សាឡនសមាជិក ដែលមាន ជំនាញវិជ្ជាជីវៈច្បាស់លាស់ខាងសក់។
សមាគមមិត្តយើងបានសហការជាមួយជាងមានជំនាញប្រមាណ 70រូប ដែលអញ្ជើញមកពីហាងសាឡនល្បីៗចំនួន27ផ្សេងគ្នា ដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យសក់ និងសម្រស់ នឹងផ្តល់ជូនការកាត់សក់ដោយឥតគិតថ្លៃ ក្នុងកម្មវិធីកម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង ចាប់ពីម៉ោង8ព្រឹកនេះតទៅ រហូតដល់ម៉ោង 12ថ្ងៃត្រង់ នៅភូមិព្រៃទា សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។