- info@mettyeung27.org
- (015) 22 03 20
ភ្នំពេញ៖ មិត្តយើងសហការជាមួយ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈលីសេ រៀបចំកម្មវិធី “សក់ និង សម្រស់ ដើម្បីមិត្តយើង”ដែលបានសម្របសម្រួលជាងសក់ដែលល្បីៗ និងមានជំនាញចូលរួមការងារសង្គមដោយស្ម័គ្រចិត្តកាត់សក់បុរសនារីជូនបងប្អូនសិស្សនិស្សិត និងអ្នកខ្វះខាតដោយឥតគិតថ្លៃ សម្រាប់ ៩០០នាក់។
កម្មវិធីបានរៀបចំឡើងនៅថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ទីតាំង៖ ទិវាជាតិបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ TVET Day នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ