Skip to content Skip to footer

សមាគមមិត្តយើងជ្រើសរើសខេត្តសៀមរាប ដើម្បីបន្តកម្មវិធីសក់ និងសម្រស់របស់មិត្តយើងលើកទី៤ ដោយមានអ្នកចូលរួមជាង៣០០នាក់

ថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២២ សមាគមមិត្តយើងជ្រើសរើសខេត្តសៀមរាប ដើម្បីបន្តកម្មវិធីសក់ និងសម្រស់របស់មិត្តយើងលើកទី៤ ដោយមានអ្នកចូលរួមជាង៣០០នាក់

ភ្នំពេញ៖ ថ្លែងនៅក្នុងកម្មវិធីសក់ និងសម្រស់មិត្តយើងលើកទី៤នៅព្រឹកថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២២ នាទឹកដីខេត្តសៀមរាប លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជាជានាយកសាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) លើកឡើងថានេះជាលើកទី៤ហើយដែលសមាគមមិត្តយើងរៀបចំ កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ការរៀបចំឡើងនេះក្នុងគោលបំណងដើរតួជាស្ពានដ៏ សំខាន់ក្នុងការ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មាន បំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់ អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ កម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា។ 

ជាមួយគ្នានេះលោកបានបញ្ជាក់ថាថ្ងៃនេះលោកបានដឹកនាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅក្នុងខេត្តសៀមរាប និងនៅខេត្តបន្ទាយមានជ័យជាង៤០នាក់ ដើម្បីចូលរួមជាមួយសមាគមមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត។ លោកកែវ សុធារ៉ា លើកឡើងថាលោកពិតជាសប្បាយរីករាយណាស់ដែលសមាគមយកខេត្តសៀម រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” លើកទី៤។ លោកបន្ថែមថាការរៀបចំឡើងនេះដែរ ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូន ដែលមានជីវភាពខ្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាក ក្នុងការទទួលបាននូវ សេវាកម្មមួយនេះ ពោលគឺ កម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថាសមាគមមិត្តយើងមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នក ដែលមានជីវភាពខ្វះខាត។ កម្មវិធី៤លើកកន្លងទៅនេះ យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូន ដែលមានជីវភាពខ្វះខាតជិត ២ ពាន់នាក់ ។

 ជាមួយគ្នានោះ យើងមិនត្រឹម តែផ្តល់ការកាត់សក់ ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយ មានដូចជា អង្ករ និងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ដែលក្នុងកម្មវិធី៤លើកនេះ សមាគមបានផ្តល់កញ្ចប់ជំនួយ ដល់ពួកគាត់អស់ប្រមាណជិត២ ពាន់កញ្ចប់ នេះមិនរាប់ចូលសកម្មភាពផ្សេងៗ ដែលសមាគមយើងបានធ្វើកន្លងមកនោះទេ។ គួរបញ្ជាក់ថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើង ក៏មានការចែកជា “កញ្ចប់ ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលបានចូលរួម នាពេលនេះផងដែរ ដោយក្នុង ១នាក់ៗ ទទួលបានកញ្ចប់ ជំនួយមិត្តយើង១កញ្ចប់។

Leave a comment