អំពីមិត្តយើង
ដោយប្រមើឃើញអំពីសារៈសំខាន់នៃការគាំពារ និងលើកកម្ពស់កម្រិតជីវភាពរស់នៅ ឳកាសការងារ និងអាជីវកម្មរបស់អ្នកប្រកមការងារ និងមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស <<សមាគមមិត្តយើង>> ត្រូវបានបង្កើតឡើងដោយពហុគំនិតរួមគ្នារបស់យុវជនមួយក្រុមក្រោមអភិក្រម <<មិត្តភាព សាមគ្គីភាព ភក្តីភាព>> នៅថ្ងៃទី២៧ ធ្នូឆ្នាំ២០២ក្នុងគោលដៅ
- ប្រមូលផ្តុំអ្នកប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស
- ផ្តល់ការគាំទ្រ ចែករំលែកបទពិសោធន៍ ព័ត៌មានទីផ្សារការងារ ប្រឹក្សាយោបល់ និងផ្ដល់ការបណ្ដុះបណ្ដាល ដល់សមាជិក
- ស្វែងរកការគាំទ្រពីភាគីពាក់ព័ន្ធ និងចូលរួមក្នុងការកសាងបណ្ដាញគាំទ្រអាជីវកម្ម។
ចក្ខុវិស័យ
បេសកកម្ម
គោលបំណង
រឹតចំណងមិត្តភាព សាមគ្គីភាព និងកសាងបណ្ដាញគាំទ្ររវាងអ្នកប្រកបការងារ ឬមុខរបររកចំណូល ផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស
លើកកម្ពស់កម្រិតជីវភាពរស់នៅ ឱកាសការងារ និងអាជីវកម្ម
សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា ដែលមានគោលបំណងប្រហាក់ប្រហែលគ្នាក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ ឱកាសការងារ និងអាជីវកម្ម។
ប្រវត្តិសមាគម
សមាគមមិត្តយើង ជាសមាគមជាលក្ខណៈឯកជន ត្រូវបានចាប់បដិសន្ធិឡើងនៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រោមការផ្ដួចផ្ដើមឡើងពីសមាជិកស្ថាបនិកចំនួន ២៧រូប។ អង្គស្ថាបនិកចំនួន២៧រូប បានរួមគ្នារៀបចំបង្កើត និងតាក់តែង លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ដោយផ្តោតលើកាលើកកម្ពស់កម្រិតជីវភាពរស់នៅ ចំណេះដឹង ឱកាសការងារ និងអាជីវកម្ម ដែលជាផលប្រយោជន៍ និងសុខុមាលភាពសង្គមកម្ពុជា រហូតដល់សមាគមបានទទួលការចុះបញ្ជីស្របច្បាប់ នៅក្រសួងមហាផ្ទៃ តាមរយៈប្រកាសលេខ ២៤៥ ប្រក ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ជា “អង្គភាពនីតិបុគ្គល” ។