សកម្មភាពនៅក្នុងសិក្ខាសាលាស្ដីពី “ជញ្ជីងជីវិត”ដែលធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស ឧកញ៉ា ប៉ិច បូឡែន កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ដែលមានសិក្ខាកាមចូលរួមប្រមាណជាង៥០នាក់ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ។
សិក្ខាសាលានេះផ្តោតលើការយល់ដឹងពីសារៈសំខាន់នៃការរស់នៅមានតុល្យភាព និងវិធីសាស្ត្រដែលអាចអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃ។