សាខាសមាគមមិត្តយើងប្រចាំខេត្តកំពង់ធំ បានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមជាសាធារណៈដ៏សំខាន់មួយក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» ត្រូវបានរៀបចំឡើងនៅសហគមន៍ចំការកៅស៊ូ ទេពី អាក្រូ វិនិយោគ ស្ថិតនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការផ្តួចផ្តើមពីអ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ។
សមាគមមិត្តយើង សូមអរគុណនិងលើកទឹកចិត្តដល់បងប្អូនឱ្យបន្តចូលរួមក្នុងយុទ្ធនាការនេះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។