Skip to content Skip to footer

សាខាសមាគមមិត្តយើងប្រចាំទីក្រុងបាងកក រៀបចំសម្ភារៈសិក្សា ១ពាន់ឈុត និងថវិកាជូនដល់សិស្សានុសិស្សដែលជួបការលំបាកក្នុងខេត្តតាកែវ

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សាខាសមាគមមិត្តយើងប្រចាំទីក្រុងបាងកក រៀបចំសម្ភារៈសិក្សា ១ពាន់ឈុត និងថវិកាជូនដល់សិស្សានុសិស្សដែលជួបការលំបាកក្នុងខេត្តតាកែវ

សាខាសមាគមមិត្តយើងប្រចាំទីក្រុងបាងកក រៀបចំសម្ភារៈសិក្សា ១ពាន់ឈុត និងថវិកាជូនដល់សិស្សានុសិស្សដែលជួបការលំបាកក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ន ខ្លង ប្រធានសាខាសមាគមមិត្តយើងប្រចាំទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ រួមជាមួយសមាជិក សមាជិកា សមាគមសាខាក្រុងបាងកក បាននាំយកអំណោយជាសម្ភារសិក្សាចំនួន ១ពាន់ឈុត រួមមាន សៀវភៅ ខ្មៅដៃ ប៊ិច ទឹកលុប ប្រដាប់ខួងខ្មៅដៃ ចែកជូនដល់សិស្សានុសិស្សដែលកំពុងជួបការខ្វះខាត ស្ថិតនៅក្នុងសាលាបឋមសិក្សាត្រើយឃ្លោក ស្ថិតក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ និងជួយថវិកាដល់សាលារៀនចំនួន១លានរៀលដើម្បីចូលរួមកសាងសាលាដែលកំពុងខ្វាះខាតផងដែរ។ លោក អ៊ន ខ្លង ប្រធានសមាគមមិត្តយើងប្រចាំក្រុងបាងកក បានលើកឡើងថា សមាគមមិត្តយើង គ្រប់កាលៈទេសតែងតែចូលរួមក្នុងកិច្ចការសង្គម និងតែងតែគាំទ្រក្នុងការលើកកម្ពស់ចំណេះដឹងរបស់យុវជនកម្ពុជា តាមរយៈការលើកកម្ពស់កម្រិតជីវភាពរស់នៅ ការផ្តល់ឱកាសការងារ ការណែនាំ និងប្រឹក្សាយោបល់ពីការសិក្សា ការប្រកបមុខរបរទាំងក្នុង និងក្រៅប្រទេស ជាពិសេសការងារសង្គម ក៏ដូចជាការងារសប្បុរសធម៌នានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។

Leave a comment