Skip to content Skip to footer

សមាគមមិត្តយើងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំកម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើងកាត់សក់ ដោយឥតគិតថ្លៃជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋមូលដ្ឋានដែលស្ថិតនៅតំបន់រោងចក្រ QMI ប្រមាណជាង ៥០០នាក់

នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះសមាគមមិត្តយើងបានរៀបចំ “កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើងង” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សមាគមមិត្តយើង បានបន្តយុទ្ធនាការរបស់ខ្លួនដើម្បីមនុស្សធម៌ និងមិត្តភាព តាមរយៈប្រធានបទ “សក់និងសម្រស់របស់មិត្តយើង” ក្នុងគោលបំណងដើរតួជាស្ពានដ៏ សំខាន់ ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ ពោល គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកម្មវិធីនេះ មានបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋក្នុងតំបន់ចូលរួមប្រមាណជាង ៥០០នាក់ ដែលជាកម្មករនិងកម្មការិនី និងប្រជាពលរដ្ឋមូលដ្ឋានដែលស្ថិតនៅតំបន់រោងចក្រ QMI។ កម្មវិធីនេះផងដែរ ជាកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងសមាគមមិត្តយើងដែលបាននាំយកជាងជំនាញៗចំនួន៧០រូប ចូលរួមកាត់សក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

Leave a comment