- info@mettyeung27.org
- (015) 22 03 20
(ភ្នំពេញ)៖ “សក់ និង សម្រស់ដើម្បីមិត្តយើង” សមាគមមិត្តយើង (MYA) កាលពីព្រឹកថ្ងៃទី 29 ខែមករា ឆ្នាំ 2024 នេះ សមាគមមិត្តយើង បានរៀបចំកម្មវិធី«កាត់សក់ និងសម្រស់មិត្តយើង» ព្រមទាំងបានបន្តយុទ្ធនាការ«ជិះដើម្បីមិត្តយើង» ដែលប្រព្រឹត្តនៅក្នុងបរិវេន ផ្សារទំនើប K Mall! ដោយសហការ ជាមួយក្រុមហ៊ុនដៃគូនៃសមាគមមិត្តយើង និងយុវជនស្ម័គ្រចិត្តមិត្តយើង ដើម្បីចែក «កញ្ចប់ជំនួយមិត្តយើង» រួមមានគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗចំនួន ៥០០កញ្ចប់ ទៅដល់ កម្មករ កម្មការិនី អ្នករត់ស៊ីក្លូ អ្នកលក់តាមរទេះ អ្នករត់ម៉ូតូឌុប អ្នករត់កង់បី កម្មករសំណង់ និង ប្រជា ក្នុង សង្កាត់ ចោម ចៅ ១ ប្រមាណ ៥០០ នាក់។
ការចូលរួមរបស់សមាគមមិត្តយើងក្នុងយុទ្ធនាការ «ជិះដើម្បីមិត្តយើង» ព្រមទាំង «សក់ និងសម្រស់ដើម្បីមិត្តយើង» ក្នុងដើមឆ្នាំ ២០២៤នេះ ជាសកម្មភាពសប្បុរសធម៌ ដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យវែងឆ្ងាយ ផ្តើមចេញពីការចែករំលែកធនធាន ទាំងកម្លាំងកាយចិត្ត និងថវិកា ទៅតាមលទ្ធភាពរបស់សមាជិកមិត្តយើងទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយទៅកាន់ប្រជាជនជួបទុក្ខលំបាកខ្វះខាត ក៏ដូចជាក្រុមគ្រួសារទីទ័លក្រផងដែរ។ ក្នុងឱកាសនោះផងដែរ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការប្រតិបត្តិសមាគមមិត្តយើង បានលើកឡើងថា ការកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនេះ គឺជាសកម្មភាពមនុស្សធម៌របស់សមាគមដែលតែងតែធ្វើឡើងជាប្រចាំដោយមិនប្រកាន់អ្វីឡើយ។ បើតាមកញ្ញាដដែលបាលលើកឡើងថា កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់ សមាគមមិត្តយើង ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំនាញហាងសក់ និងសម្រស់សម្រាប់អ្នកដែលកំពុងស្វែងរកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ។ ប្រធានគណៈកម្មការប្រតិបត្តិសមាគមរូបនេះ បានបញ្ជាក់ពីផែនការមនុស្សធម៌របស់ខ្លួននៅឆ្នាំ២០២៤នេះ ថា សមាគមគ្រោងនឹងរៀបចំការកាត់សក់មនុស្សធម៌នេះឱ្យបាន១២លើកនៅឆ្នាំ២០២៤នេះដោយរំពឹងថានឹងអាចជួយដល់ពលរដ្ឋប្រមាណ១ម៉ឺននាក់ឱ្យទទួលបានការកាត់សក់ដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សមាគមមិត្តយើង គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីស្របច្បាប់ក្នុងឆ្នាំ ២០២១ ដែលមានចក្ខុវិស័យក្នុងការផ្តល់ឱកាសការងារ លើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់។ បេសកកម្មរបស់ មិត្តយើង គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព បង្កើតបណ្តាញគាំទ្រ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយគ្នាក្នុងចំណោមអ្នកជំនាញដែលធ្វើការក្រៅប្រព័ន្ធ អ្នកជំនាញបច្ចេកទេស អ្នកផ្តល់សេវា និងអាជីវកម្មទាំងជាតិ និងអន្តរជាតិ។ មិត្តយើង មានសាខាចំនួន ៤ នៅខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងខេត្តស្វាយរៀង ហើយបាននិងកំពុងពង្រីកទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ។ ទន្ទឹមនឹងនេះ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការប្រតិបត្តិសមាគម សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យមកទទួលសេវាកាត់សក់ពីសមាគមដែលនឹងរៀបចំសកម្មភាពមនុស្សធម៌រហូតទៅដល់១២លើកក្នុងរាជធានីភ្នំពេ
ឆ្លៀតក្នុងឧកាសពិសេសនេះសមាគមមិត្តយើងសូមអរគុណ ផ្សារទំនើប K Mall ដែលបានសម្របសម្រួលផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធី និង សូមជូនពរ លោក លោកស្រី អ្នកនាង កញ្ញា ជាងសក់នៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈលីសេទាំងអស់ សូមឲ្យមានក្ដីសុខសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបាននូវជោគជ័យគ្រប់ភារកិច្ចការងារ ជួបតែពុទ្ធពរ និងពរប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ជាចុងក្រោយ សមាគមមិត្តយើង សូមអរគុណក្រុមហ៊ុន Daily Fresh Food ដែលបានឧបត្តម្ភអង្ករ ព្រមទាំងក្រុមហ៊ុនដៃគូមិត្តយើងទាំងអស់ និងយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏សំខាន់នេះ៕