Skip to content Skip to footer

សមាគមមិត្តយើងរៀបចំកម្មវិធី “សក់ និង សម្រស់ ដើម្បីមិត្តយើង”ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យនារសៀលថ្ងៃទី១១ ខែុមិថុនា ឆ្នាំ២០២៤ សមាគមមិត្តយើងរៀបចំកម្មវិធី “សក់ និង សម្រស់ ដើម្បីមិត្តយើង”

កម្មវិធីកាត់សក់ចល័តលើកទីមួយ ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ។ ជួបគ្នាម្ដងទៀតនៅថ្ងៃអង្គារសប្ដាហ៍ទី២ក្នុងខែកក្កដាខាងមុខនេះ។

ដោយឡែក ថ្ងៃសៅរ៍ ទី១៥និងអាទិត្យ ទី១៦ខាងមុខនេះ ជួបគ្នាក្នុង”ទិវាជាតិអប់រំបណ្តុះបណ្ដាលបច្ចេកទេស  និងវិជ្ជាជីវៈ” ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះសមាគមមិត្តយើង សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ និងក្រុមជាងសក់ទាំងអស់ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមរាល់កម្មវិធីរបស់សមាគម សូមជូនពរឲ្យមានក្ដីសុខសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបាននូវជោគជ័យគ្រប់ភារកិច្ចការងារ ជួបតែពុទ្ធពរ និងពរប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

 

Leave a comment