សមាគមមិត្តយើងរៀបចំកម្មវិធី “សក់ និង សម្រស់ ដើម្បីមិត្តយើង” ផ្ដល់សេវាកម្មកាត់សក់ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យនារសៀលថ្ងៃទី31 ខែមីនា ឆ្នាំ2024 ក្រោមការចូលរួមពីជាងសក់ដែលល្បីៗ និងមានជំនាញប្រមាណ 60នាក់ ចូលរួមការងារសង្គមដោយស្ម័គ្រចិត្ត។