[English below]
នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សមាគមមិត្តយើងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាង សមាគមមិត្តយើង ជាមួយនឹង សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងកម្មវិធី ជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ២០២៥ នៅសណ្ឋាគារអូឡាំព្យាស៊ីធី។
អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ ក្នុងការផ្តល់ជំនាញ បន្ថែមជំនាញ ផ្លាស់ប្តូរជំនាញ ការបណ្តុះបណ្តាលចល័ត ការវាយតម្លៃសមត្ថភាព និងបង្កើនផលិតភាពការងារ ដើម្បី លើកស្ទួយភាពមានការងារធ្វើ មុខរបរសមរម្យ ស្ថេរភាពចំណូល និងសមត្ថភាព ប្រកួតប្រជែងនៃប្រជាជនកម្ពុជា តាម រយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ ក្រោមទម្រង់នៃការបណ្តុះបណ្តាលផ្សេងៗ រួមមាន វគ្គវែង វគ្គខ្លី សិក្ខា-សាលា ការចុះកម្មសិក្សា និងកម្មវិធី Exchange Program ជាដើម។
On March 6, 2025, Mett Yeung Association and Young Entrepreneurs Association of Cambodia established a Memorandum of Understanding (MoU) at the First Young Entrepreneurs Gathering 2025 held at the Olympia City Hotel.
This memorandum of understanding (MoU) aims to create a collaborative framework for providing skills development, skills transfer, mobile training, capacity assessments, and productivity enhancements. The goal is to improve employment opportunities, decent incomes, and competitiveness for the Cambodian people through technical and soft skills training, encompassing short courses, seminars, and various programs.