Skip to content Skip to footer

សមគមមិត្តយើងនាំយកកម្មវិធី «សក់ និងសម្រស់ដើម្បីមិត្តយើង» សម្រាប់សិស្ស និស្សិត និងអ្នកស្វែងរកការងារក្នុងពិព័រណ៍ការងារដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ

(ភ្នំពេញ)៖ កាលពីថ្ងៃទី ១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមមិត្តយើងបានរៀបចំឡើងនូវកម្មវិធី «សក់ និងសម្រស់ដើម្បីមិត្តយើង» សម្រាប់សិស្ស និស្សិត និងអ្នកស្វែងរកការងារព្រមទាំងជាមួយការដាក់បង្ហាញនូវសេវាកម្មពីខាងមិត្តយើង ដែលនឹងត្រូវប្រព្រឹត្តឡើងនៅក្នុងពិព័រណ៍ការងារដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង ចូលរួមគាំទ្រដោយអង្គការអន្ដរជាតិខាងការងារ (ILO)

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះសមាគមមិត្តយើង សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ និងជាងសក់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមកម្មវិធីសប្បុរសនេះ ជួបគ្នាសារជាថ្មីនៅកម្មវិធីបន្ទាប់។

Leave a comment