កម្មវិធី “សក់ និងសម្រស់ដើម្បីមិត្តយើង” កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅអង្គការតារាម៉ាណា (TARAMANA Magdalena Center) ដោយផ្តល់ការកាត់សក់ដោយឥតគិតថ្លៃជូនកុមារ៉ា កុមារី សិស្ស និស្សិត និងប្រជាពលរដ្ឋចំនួនប្រមាណ ២៥០នាក់ ព្រមទាំងបាននាំជំនួយឧបត្ថម្ភពីក្រុមហ៊ុនដៃគូសហការមិត្តយើងដែលរួមមាន៖
- ក្រុមហ៊ុន Daily Fresh Foods PNH
- ក្រុមហ៊ុន CC Natural
- ក្រុមហ៊ុន Unilever ផលិតផល CLEAR Men Cambodia
- ក្រុមហ៊ុន KT ICE Factory – Cambodia
- ក្រុមហ៊ុន Cambrew LTD
- ហាងនំបុ័ង3A
ដែលបានជួយឧបត្ថម្ភជាអង្គរ សម្ភារសិក្សា សាប៊ូកក់សក់ ភេសជ្ជៈ នំបុ័ង ទឹកកក និងទឹកបរិសុទ្ធ សម្រាប់ជាងសក់ សិស្សានុសិស្ស និងបងប្អូនសហគមន៍នៅក្នុងអង្គការតារាម៉ាណា។ ជាពិសេសសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន MYCUT FILM – Media Advertising ដែលតែងតែផ្តិតយករូបភាព និងវីដេអូនៅក្នុងកម្មវិធី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។