សកម្មភាពកម្មវិធី “សក់ និងសម្រស់ដើម្បីមិត្តយើង” កាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅ Yoe’s Kindergarten ( Yoes’ School) ក្រោមការសហការជាមួយ អង្គការមូលនិធិកុមារកម្ពុជា – CCF ផ្ដល់ការកាត់សក់ដោយឥតគិតថ្លៃជូនសិស្ស និងប្រជាពលរដ្ឋចំនួនប្រមាណ ២០០នាក់ ព្រមទាំងបាននាំយកអង្ករ គ្រឿងទេស សម្ភារសិក្សា និងអាហារដែលបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនដៃគូសហការមិត្តយើង។