- info@mettyeung27.org
- (015) 22 03 20
(ភ្នំពេញ) ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣៖ “វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣”ជាធុរកិច្ចធំជាងគេ និងលើកទី១នៅកម្ពុជាដែលរៀបចំឡើងដោយសមាគមមិត្តយើង រួមសហការជាមួយនឹង សមាគមម្ចាស់អាជីវកម្មជាដៃគូ(BNI), សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សមាគមសហគ្រិនស្ត្រីកម្ពុជា(CWEA) សមាគមពាណិជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន(CJBI) និងសមាគមទេសចរណ៍កម្ពុជា(CATA) គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ “វេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣” នេះនឹងធ្វើការប្រមូលផ្តុំសហគ្រិនដែលទទួលបានជោគជ័យចំនួនប្រមាណជាង១៥០០នាក់មកពីគ្រប់វិស័យ និងគ្រប់ទំហំ។
សូមជម្រាបថា វេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣នេះ រៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរនូវបទពិសោធន៍ និងគន្លឹះសំខាន់ៗក្នុងការរក្សាលំនឹងជំនួញ ឬធុរកិច្ចរបស់ខ្លួន ដោះស្រាយបញ្ហាប្រឈម ព្រមទាំងចាប់យកកាលានុវត្តភាពដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសតាមរយៈវេទិកាពិភាក្សា ដែលមានការចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិន សំដៅស្វែងរកដោះស្រាយ និងជាធាតុចូលជាមួយ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគ្រិនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិកសមាជិកានៃសមាគមមិត្តយើង សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមជា គណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ ដែលបានរៀបចំឡើងនាល្ងាចថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ វត្តមានរបស់ឯកឧត្តមបណ្ឌិត អាចសរបញ្ជាក់បានពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលមកលើកម្មវិធីជំនួបសហគ្រិនដែលជាជំនួបដ៏ធំប្រចាំឆ្នាំដែលរៀបចំឡើងដោយសមាគមមិត្តយើង ហើយនេះជាកាយវិការដ៏ប្រពៃ និងជាការផ្តល់តម្លៃមិនអាចកាត់ថ្លៃបាន។ យើងខ្ញុំសូមប្រសិទ្ធពរជ័យសេរីមង្គលនិងវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តមបណ្ឌិត សូមទទួលនូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈសុខៈពលនិងបដិភាណៈកុំបីឃ្លៀងឃ្លៀតឡើយ។