- info@mettyeung27.org
- (015) 22 03 20
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ន ខ្លងប្រធានសមាគមមិត្តយើង ប្រចាំទីក្រុងបាងកក ប្រទេសថៃ និងសហការីបាននាំយកនូវសម្ភារៈសិក្សាមកចែកជូនដល់សិស្សានុសិស្សកុមារាកុមារីចំនួន 200 នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិថ្មីដែលស្ថិតនៅ ភូមិថ្មី ឃុំដំបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនេះផងដែរ លោក អ៊ន ខ្លង ក៏បាននាំយកកញ្ចប់របស់សមាគមរបស់មិត្តយើងមកចែកជូនលោកពូអ្នកមីងដែលជាជនក្រីក្រមានជីវភាពខ្វះខាតចំនួន 60 គ្រួសារ និងថវិកាម្នាក់ចំនួន៥ម៉ឺនរៀល។ ចំណែកឯលោកគ្រូអ្នកគ្រូក៏ទទួលបានម្នាក់ 10 ម៉ឺនរៀលផងដែរ។