នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI), ឯកឧត្តម ឡា វិបុល អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមិត្តយើង (MYA) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបង្កើនជំនាញរចនាបរិក្ខារត្រជាក់ បណ្តាញអគ្គិសនី ប្រព័ន្ធទឹក និងប្រព័ន្ធអគ្គីភ័យក្នុងអគារ (MEPf Design Upskilling Towards National Standard) ដោយមានការចូលរួមសហការពីសំណាក់ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងក្រុមហ៊ុន ធី អ៊ី អេ អឹម អេស (TEAMS Co., Ltd) ក្រោមការគាំទ្រដោយ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន ៣សំខាន់ៗ រួមមាន ១. ការបង្កើនជំនាញ Upskill ដល់និយោជិតដែលកំពុងបម្រើការងារក្នុងជំនាញនេះស្រាប់ ២. ការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យឯកជនតាមរយៈមូលធននិយោជិត ៣. ជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន (Public-Private-Partnership)។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះត្រូវបានបញ្ចប់ទៅយ៉ាងរលូនក្នុងបរិយាកាសដ៏រីករាយ។