Skip to content Skip to footer

ប្រធានសាខាសមាគម មិត្តយើង ប្រចាំទីក្រុងបាងកក និង ប្រធានសាខាសមាគមមិត្តយើង ប្រចាំខេត្តប្រាជិបុរី និងសិក្ខូបករណ៍ចំនួន៩០ បានផ្តល់ជូនសិស្សានុសិស្សខ្មែរដែលកំពុងសិក្សានៅសាលាបឋមសិក្សាមួយនៅប្រទេសថៃ

ប្រធានសាខាសមាគម មិត្តយើង ប្រចាំទីក្រុងបាងកក និង ប្រធានសាខាសមាគមមិត្តយើង ប្រចាំខេត្តប្រាជិបុរី និងសហការីបាននាំយកសម្ភារៈសិក្សានិងគ្រឿងបរិភោគមួយចំនួនចែកជូនដល់សិស្សានុសិស្សខ្មែរយើងចំនួន90នាក់ ដែលកំពុងរៀននៅសាលាបឋមសិក្សា វត្តបូត សុមផនឆៃ ស្ថិតនៅខេត្តអាយុធ្យាប្រទេសថៃ

ប្រទេសថៃ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២២ សិក្ខូបករណ៍ចំនួន ៩០រូប បានផ្តល់ជូនសិស្សានុសិស្សខ្មែរដែលកំពុងសិក្សានៅសាលាបឋមសិក្សាមួយនៅប្រទេសថៃ លោក អ៊ន ខ្លង ប្រធានសាខាសមាគម មិត្តយើង ប្រចាំទីក្រុងបាងកក និង លោក វ៉ន ចន្ថា ប្រធានសាខាសមាគមមិត្តយើង ប្រចាំខេត្តប្រាជិបុរី និងសហការីបាននាំយកសម្ភារៈសិក្សានិងគ្រឿងបរិភោគមួយចំនួនចែកជូនដល់សិស្សានុសិស្សខ្មែរយើងចំនួន90នាក់ ដែលកំពុងរៀននៅសាលាបឋមសិក្សា វត្តបូត សុមផនឆៃ ស្ថិតនៅខេត្តអាយុធ្យាប្រទេសថៃ។ លោក អ៊ន ខ្លង បានលើកឡើងថាជារើយៗសាខាសមាគមមិត្តយើងតែងតែធ្វើសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមផ្សេងៗ ក្នុងនោះមានចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្ស អ្នកខ្វៈខាត ជាដើម។លោកបន្តថាសកម្មភាពរបស់យើងមិនមែនតែធ្វើជាមួយបងប្អូននៅប្រទេសថៃនោះទេ កន្លងមកយើងក៏មានសកម្មភាពដូចគ្នានេះជាច្រើននៅប្រទេសខ្មែរផងដែរ។ សូមជម្រាបថាសមាគមមិត្តយើង មានគោលបំណង ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ ឱកាសការងារ អាជីវកម្ម មិត្តភាព សាមគ្គីភាព និងកសាងបណ្ដាញគាំទ្ររវាងអ្នកប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសការងារសង្គម ក៏ដូចជាការងារសប្បុរសធម៌នានា ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

Leave a comment