Skip to content Skip to footer

ប្រធានក្រុមប្រឹក្សាភិបាលមិត្តយើងបានដឹកនាំសមាជិកមិត្តយើងប្រចាំខេត្តសៀមរាប បានប្រារព្ធកម្មវិធីចែកកញ្ចប់ជំនួយមិត្តយើង ដើម្បីមិត្តយើងដល់បងប្អូនធ្វើការក្រៅប្រព័ន្ធចំនួន ១២៥ នាក់

នៅថ្ងៃទី៤ខែ កញ្ញាឆ្នាំ២០២២នេះ លោក កែវ សុធារ៉ា ប្រធានសាខាសមាគមមិត្តយើងប្រចាំខេត្តសៀមរាប  តំណាង លោក គីម កែវរស្មី ប្រធានក្រុមប្រឹក្សាភិបាលមិត្តយើងបានដឹកនាំសមាជិកមិត្តយើងប្រចាំខេត្តសៀមរាប បានប្រារព្ធកម្មវិធី២ផ្សេងគ្នា ទី ១ គឺយុទ្ធនាកាសម្អាតទីក្រុង ដោយបានសម្អាតសម្រាម ថង់ផ្លាស្ទីក នៅតាមបណ្តោយស្ទឹងសៀមរាបដោយមានការចូលរួមពី ដៃគូសហការ និង បងប្អូនអ្នកធ្វើការក្រៅប្រពន្ធ័ចំនួន ៦០នាក់។ កម្មវិធីទី២ គឺជាការចែកកញ្ចប់ជំនួយមិត្តយើង ដើម្បីមិត្តយើងដល់បងប្អូនធ្វើការក្រៅប្រព័ន្ធចំនួន ១២៥ នាក់ រួមមាន អង្ករ ត្រីខ ទឹកសុីអុីវ រូឌី ម៉ាស ព្រមទាំងថវិការម្នាក់ 20000រៀល ។

តំណាងសាខាសមាគមមិត្តយើងប្រចាំខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារសមាគមមិត្តយើង និងដៃគូសហការឧបត្ថមគឺក្រុមហ៊ុន KW Siem Reap និងបងប្អូនធ្វើការក្រៅប្រព័ន្ធដែលបានចូលរួមជាមួយយុទ្ធនាកាទាំង២នេះយ៉ាងច្រើនកុះករ និងប្រព្រឹត្តទៅយ៉ាងអធឹកអធម។

Leave a comment