Skip to content Skip to footer

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហេង សួរ និងគណៈប្រតិភូ របស់សមាគមមិត្តយើង ចុះទស្សនកិច្ចស្វែងយល់ពីផលិតកម្មផលិតផលកែច្នៃ នៅក្នុងកសិដ្ឋានគិរីសួគ៌

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហេង សួរ និងគណៈប្រតិភូ របស់សមាគមមិត្តយើង ចុះទស្សនកិច្ចស្វែងយល់ពីផលិតកម្មផលិតផលកែច្នៃ នៅក្នុងកសិដ្ឋានគិរីសួគ៌

(តាកែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សមាគមមិត្តយើង កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានចុះទស្សនកិច្ចស្វែងយល់ពីចង្វាក់ផលិតកម្មផលិតផលកែច្នៃចេញពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ 

ឧកញ៉ា គួច សុខលី ប្រតិភូសមាគមមិត្តយើងទទួលបន្ទុកសាធារណរដ្ឋកូរ៉េ និងជាម្ចាស់ភាគហ៊ុន កសិដ្ឋានគិរីសួគ៍ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន កសិដ្ឋានគិរីសួគ៍គឺជា កសិដ្ឋានទឹកដោះគោ ទំនើបដំបូងគេនៅកម្ពុជា ដែលមានប្រតិបត្តិការពេញលេញលើផ្ទៃដី ៣០០ហិកតាក្នុងនោះមានផ្ទៃដីដាំស្មៅសម្រាប់សត្វគោជាង ១ ០០០ក្បាល និងរោងចក្រផលិតផល និងកែច្នៃទឹកដោះគោដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។ កសិដ្ឋានមានបុគ្គលិកចំនួន ១១០នាក់ (បរទេស ៤នាក់) ដែលកំពុងបម្រើការងារ និងទទួលយកចំណេះដឹងបច្ចេកទេស និងវិជ្ជាជីវៈថ្មីៗពីជំនាញការបរទេស (អ៊ីស្រាអែល) ដើម្បីចូលរួមផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាមកទស្សនកិច្ចនៅកសិដ្ឋាននេះ ដែលនេះបានសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសហគ្រាសធុនតូច និងមធ្យម។ 

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់កសិដ្ឋាន ដែលបានជួយបង្កើតការងារជូនប្រជាជនក្នុងស្រុក ក៏ដូចជា នាំមកនូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ ផលិតផលនានាចេញពីទឹកដោះគោដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក។ បន្ទាប់ពីបានធ្វើទស្សនកិច្ចទីតាំងមួយចំនួនក្នុងកសិដ្ឋានដែលមានដូចជា ទីតាំងបច្ចេកទេសយកទឹកដោះគោ, ទីតាំងកែច្នៃទឹកដោះគោឱ្យមានគុណភាព និងប្រភេទចំណី រួចមក ឯកឧត្តមរដ្ឋលេខាធិការក៏បានជួបសំណេះសំណាល និងនាំយកអំណោយមួយចំនួនចែកជូនបុគ្គលិក ដែលកំពុងបំពេញការងារក្នុងកសិដ្ឋានគិរីសួគ៍ផងដែរ។ ឯកឧត្តមក៏បាន ស្នើឱ្យកសិដ្ឋានរក្សាវិធានការអនាម័យ ដើម្បីធានាបាននូវគុណភាពផលិតផលនានារបស់កសិដ្ឋាន ជាពិសេសស្មើឱ្យបងប្អូនបុគ្គលិកទាំងអស់ត្រូវខិតខំធ្វើការ ស្វែងយល់អំពីបច្ចេកទេស និងជំនាញក្នុងការផលិត ដើម្បីខ្មែរយើងអាចធ្វើដោយខ្លួនឯងបាន។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញដល់សមាគមមិត្តយើង ក៏ដូចជាកសិដ្ឋានគិរីសួគ៍ បន្តបង្កើតឱកាសការងារ អាជីវកម្ម មិត្តភាព សាមគ្គីភាព និងបន្តកសាងបណ្ដាញគាំទ្ររវាងអ្នកប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសការងារសង្គម ក៏ដូចជាការងារសប្បុរសធម៌នានា ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋបន្ថែមទៀត។

303028238_5301108103260002_4870608490721090757_n
303498571_5301067489930730_1693977181583390741_n

Leave a comment