Skip to content Skip to footer

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ក្រុមដឹកជញ្ជូនមកពីក្រុមហ៊ុនដឹកជញ្ជូន ជួបជុំគ្នាបន្តយុទ្ធនាការជិះដើម្បីមិត្តយើង “Ride For Mett Yeung ដើម្បីយកជំនួយជួយដល់អ្នកខ្វះខាត ជនទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ

ក្រុមដឹកជញ្ជូនមកពីក្រុមហ៊ុនដឹកជញ្ជូន ជួបជុំគ្នាបន្តយុទ្ធនាការជិះដើម្បីមិត្តយើង “Ride For Mett Yeung ដើម្បីយកជំនួយជួយដល់អ្នកខ្វះខាត ជនទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ ក្រុមដឹកញ្ជូនមកពីក្រុមហ៊ុន Wing, Bloc និង Nham 24 បន្តជួបជុំគ្នា ដើម្បីបន្តយុទ្ធនាការជិះដើម្បីមិត្តយើង “Ride For Mett Yeung” របស់សមាគមមិត្តយើង។ នេះជាសកម្មភាពដ៏មានសារៈសំខាន់មួយ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្ហាញពីទឹកចិត្តសប្បុរសធម៌ ដោយផ្តើមចេញពីការចែករំលែក ធនធានតាមលទ្ធភាពពីសមាជិកមិត្តយើង ដល់អ្នកដែលខ្វះខាត និងអ្នកធ្វើការងារក្រៅប្រព័ន្ធ។ សូមជម្រាបថាកម្មវិធីមិត្តយើងបាន ចាប់ផ្តើមពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដល់ ខែធ្នូ ឆ្នាំ២០២៣ ដោយសហការជាមួយក្រុមដឹកជញ្ជូន ក្រុមហ៊ុនដៃគូមិត្តយើង និងយុវជនស្ម័គ្រចិត្តមិត្តយើង ដើម្បីចែក “កញ្ចប់ជំនួយមិត្តយើង” ដែលរួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ចំនួន ២៧០ ០០០ កញ្ចប់ ទៅដល់អ្នកខ្វះខាត អ្នកដែលទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ ដូចជា អ្នករត់ស៊ីក្លូ អ្នកលក់តាមរទេះ អ្នករត់ម៉ូតូឌុប អ្នករត់កង់បី កម្មករសំណង់ អ្នករត់តុ ចុងភៅ អនាម័យ សេវាកម្សាន្ត។ល។ នៅទូទាំង២៥ រាជធានី-ខេត្ត។

Leave a comment