Skip to content Skip to footer

កម្មវិធី ជិះដើម្បីមិត្តយើង បាននាំកញ្ចប់ជំនួយ ចែកជូនសិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ…

ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ន ខ្លង ប្រធានសាខាសមាគមមិត្តយើង ប្រចាំទីក្រុងបាងកក និង ជាអនុប្រធាន ក្រុមយុវជន ESEA ប្រចាំខេត្តស្រះកែវ នៃប្រទេសថៃ បានដឺកនាំកម្មវិធី ជិះដើម្បីមិត្តយើង បាននាំកញ្ចប់ជំនួយ ចែកជូនសិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ

នៅថ្ងៃសៅរ៍ ០១ កើត ខែមាឃ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ នៅខេត្តតាកែវ ត្រូវនឹងថ្ងៃទី 10 ខែ កុម្ភៈ ឆ្នាំ ២០២៤ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរលោក អ៊ន ខ្លង ប្រធានសាខាសមាគមមិត្តយើង ប្រចាំទីក្រុងបាងកក និង ជាអនុប្រធាន ក្រុមយុវជន ESEA ប្រចាំខេត្តស្រះកែវ នៃប្រទេសថៃ។ បានសហការជាមួយ លោក ឈឹម វិបុល ប្រធានអនុព័ន្ធការងារអមស្ថានទូតប្រចាំប្រទេសថៃ និង អនុប្រធាន ក្រុមយុវជន ESEA ប្រចាំប្រទេសថៃ ។ – ឯកឧត្តម ម៉ម កាយ អភិបាលរងខេត្តតាកែវ – ឯកឧត្តម អ៊ូច ភា គណៈអភិបាលខេត្តតាកែវ – លោក ខូវ ហ៊ន់ សប្បុរសជន – និងភ្ញៀវកិត្តិយសជាច្រើនទៀត បានចុះជួយនិងចែកសម្ភារៈសិក្សាដល់ សិស្សានុសិស្ស ចំនួន ៣៥០ នាក់ សិស្សម្នាក់ៗទទួលបាន – កាតាប ១  -ខ្មៅដៃ-ជ័រលុប-បន្ទាត់ – នំ – អាវម្នាក់១ – សៀវភៅ ៣ ក្បាល និងថវិកាម្នាក់ 5000 រៀល។ លោកគ្រូ អ្នកគ្រូចំនួន ២០ នាក់។ ទទួលបានថវិកាម្នាក់  ៤០០០០ រៀល។ ចាស់ព្រឹទ្ធាចារ្យ ចំនួន ៣០ នាក់។ ទទួលបានថវិកាម្នាក់ ២០០០០ រៀល។ ថវិកាសរុបចំនួន ៦៧៤០ ដុល្លារ ក្រុមការងារESEA និងសមាគមមិត្តយើង ផ្ដល់ថវិកា ចំនួន ១០០០ ០០០ រៀល – ក្រុមគ្រួសារឧបាសិកា លោកស្រី អ៊ុ សុគន្ធ ផ្ដល់ថវិកាចំនួន ១៧៥០ ដុល្លារអ្នកឧកញ៉ា ឡេង ប្រុស ផ្ដល់ថវិកាសម្រាប់សាងស្ពាន ចំនួន ៥០០ ដុល្លារ – ក្រុមគ្រួសារលោកស្រី ខូវ ណាក់ និងស្វាមី ព្រមទាំងបុត្រាបុត្រី ផ្ដល់ថវិកាសម្រាប់សាងស្ពាន ចំនួន ១០០០ ដុល្លារ – ក្រុមគ្រួសារលោក ខូវ ហ៊ន់ និងភរិយា ព្រមទាំងបុត្រធីតា ផ្ដល់ថវិកាសម្រាប់សាងស្ពាន ចំនួន ៣២៤០ ដុល្លារ ថវិកាទាំងអស់បានប្រគល់ជូនលោកគ្រូអ្នកគ្រូចាត់ចែងតាមការគួរ៕

Leave a comment