នាល្ងាច ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤នេះ សមាគមមិត្តយើង ក្រោមកិច្ចសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានរៀបចំកម្មវិធីកាត់សក់ចល័ត នៅក្នុងសហគមន៍មូលដ្ឋានភូមិល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
កម្មវិធីកាត់សក់ចល័តជារៀងរាល់ខែនេះមានការចូលរួមពីសំណាក់ជាងដែលមានជំនាញបច្ចេកទេសខាងសក់ មកពីសាឡនល្បីៗចំនួន ២០នាក់ ផ្តល់សេវាកម្មកាត់សក់ជូនដល់បណ្តាមហាជនគោលដៅដែលមកពីតំបន់ជុំវិញសហគមន៍ខាងលើក្រោមគោលបំណង ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ និងផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។
ក្នុងកម្មវិធីនេះប្រជាពលរដ្ឋ កម្មករ កម្មការិនី ប្រជាការពារខណ្ឌ និងបងប្អូនប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៩០នាក់ ដែលបានចូលរួមទទួលសេវាកាត់សក់ដោយឥតថ្លៃនេះ ក៏បានបង្ហាញការពេញចិត្តជាខ្លាំង និងអារម្មណ៍សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់ជាងសក់ និងសមាគមមិត្តយើងដែលបានបង្កើតកម្មវិធីនេះឡើង និងសំណូមពរឱ្យមានកម្មវិធីនេះនៅក្នុងមូលដ្ឋានរបស់ពួកគេជាបន្តបន្ទាប់ផងដែរ។
ក្នុងកម្មវិធីនេះផងដែរ សមាគមមិត្តយើងក៏បានទទួលការឧបត្ថម្ភពី មីហឹរ Seoul ៧យ៉ាង ៧កម្រិត ផ្ដល់ជូនមីហឹរសម្រាប់ជាងសក់ និងក្រុមការងាររៀបចំ។ សមាគមក៏នឹងបន្តរៀបចំកម្មវិធីកាត់សក់ចល័តជាបន្តបន្ទាប់ ខាងមុខនេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងព្រឹត្តិការណ៍របស់សមាគមមិត្តយើង ឬមានចំណាប់អារម្មណ៍ក្នុងការ ចូលរួមជាមួយ មិត្តយើង សូមទាក់ទង៖
កញ្ញា ឡុង កែវកញ្ចកា (ប្រធានផ្នែកកិច្ចការទូទៅ) ទូរស័ព្ទ ០៧០ ៨១២ ១២៦
កញ្ញា ហៀន ស្រីលីន (ប្រធានផ្នែកអភិវឌ្ឍន៍ និងគ្រប់គ្រងគម្រោង) ទូរស័ព្ទ ០៩៦ ៣៨២ ១៥៤៣