Skip to content Skip to footer

កម្មករ និងប្រជាពលរដ្ឋចំនួន ១៨០នាក់នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទទួលបានការកាត់សក់ដោយឥតគិតថ្លៃ ក្នុងកម្មវិធីកាត់សក់ចល័ត របស់សមាគមមិត្តយើង

ក្រោយពីទទួលបានជោគជ័យក្នុងកម្មវិធីកាត់សក់ចល័តលើកទី១ កាលពីខែមិថុនា នាល្ងាច ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ សមាគមមិត្តយើង ក្រោមកិច្ចសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានរៀបចំកម្មវិធីកាត់សក់ចល័តលើកទី២នៅក្នុងសហគមន៍មូលដ្ឋានភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

កម្មវិធីកាត់សក់ចល័តជារៀងរាល់ខែនេះមានការចូលរួមពីសំណាក់ជាងដែលមានជំនាញបច្ចេកទេសខាងសក់ មកពីសាឡនល្បីៗចំនួន ២០នាក់ ផ្តល់សេវាកម្មកាត់សក់ជូនដល់បណ្តាមហាជនគោលដៅដែលមកពីតំបន់ជុំវិញសហគមន៍ខាងលើក្រោមគោលបំណង ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ និងផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។

ក្នុងកម្មវិធីលើកទី២ នេះប្រជាពលរដ្ឋ កម្មករ កម្មការិនី ប្រជាការពារខណ្ឌ និងបងប្អូនប្រកបរបរក្រៅប្រព័ន្ធ ចំនួន ១៨០នាក់ ដែលបានចូលរួមទទួលសេវាកាត់សក់ដោយឥតថ្លៃនេះ ក៏បានបង្ហាញការពេញចិត្តជាខ្លាំង និងអារម្មណ៍សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់ជាងសក់ និងសមាគមមិត្តយើងដែលបានបង្កើតកម្មវិធីនេះឡើង និងសំណូមពរឱ្យមានកម្មវិធីនេះនៅក្នុងមូលដ្ឋានរបស់ពួកគេជាបន្តបន្ទាប់ផងដែរ។

ក្នុងពេលដ៏ខ្លីខាងមុខនេះ សមាគមមិត្តយើងនឹងរៀបចំកម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមាគមក៏នឹងរៀបចំកម្មវិធីកាត់សក់ចល័តលើកទី៣ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងព្រឹត្តិការណ៍របស់សមាគម​មិត្តយើង ឬមានចំណាប់អារម្មណ៍ក្នុងការ ចូលរួមជាមួយ មិត្តយើង សូមទាក់ទង៖

កញ្ញា ឡុង កែវកញ្ចកា (ប្រធានផ្នែកកិច្ចការទូទៅ) ទូរស័ព្ទ ០៧០ ៨១២ ១២៦

កញ្ញា ហៀន ស្រីលីន (ប្រធានផ្នែកអភិវឌ្ឍន៍ និងគ្រប់គ្រងគម្រោង) ទូរស័ព្ទ ០៩៦ ៣៨២ ១៥៤៣

ស្កេនដើម្បីភ្ជាប់ជាមួយ សមាគមមិត្តយើង (MYA)៖

Leave a comment